
======================================================================
អាន​ខ្ញុំ LibreOffice 5.0​
======================================================================


For the latest updates to this readme file, see http://www.libreoffice.org/welcome/readme.html

ឯកសារ​​នេះ​មាន​ព័ត៌មាន​សំខាន់​​អំពី​កម្មវិធី​ LibreOffice ។​ ​អ្នក​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ ដើម្បី​អាន​ព័ត៌មាន​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ មុន​ពេល​ចាប់​ផ្ដើម​ការ​ដំឡើង​ ។

សហគមន៍​ LibreOffice ​អាច​ទទួល​ខុសត្រូវ​ សម្រាប់​ការ​អភិវឌ្ឍន៍​​ផលិត​ផល​នេះ ហើយ​អញ្ជើញ​អ្នក​​ឲ្យ​ចូល​រួម​ចំណែក​​ជា​សមាជិក​សហគមន៍​ ។​ ​ប្រសិន​បើ​ អ្នក​ជា​អ្នក​ប្រើ​ថ្មី​​ ​អ្នក​អាច​ទស្សនា​តំបន់​បណ្ដាញ​​​ LibreOffice  ជា​ទី​កន្លែង​ដែល​អ្នក​អាច​ស្វែង​រក​ព័ត៌មាន​ជា​ច្រើន​ អំពី​គម្រោង​​ LibreOffice ​និង​សហគមន៍​ ដែល​នៅ​ជុំវិញ​ ។​ សូម​ទស្សនា​​ http://www.libreoffice.org/ ។

តើ LibreOffice ពិត​ជា​ប្រើ​ដោយ​សេរី​សម្រាប់​អ្នក​ប្រើ​មែន​ឬ ?
----------------------------------------------------------------------

LibreOffice អ្នក​រាល់​គ្នា​ប្រើ​​​ដោយ​ឥត​គិត​ថ្លៃ​​ ។​ អ្នក​អាច​យក​ច្បាប់​ចម្បង​ LibreOffice នេះ ​ដំឡើង​វា​​លើ​កុំព្យូទ័រ​​បាន​ជា​ច្រើន​​ ហើយ​ប្រើ​វា​បាន​​តាម​គោល​បំណង​របស់​អ្នក​ (រួម​មាន ពាណិជ្ជកម្ម​​ រដ្ឋាភិបាល​​ ការ​គ្រប់​គ្រង​ជា​សាធារណៈ​ និង​ប្រើ​ក្នុង​ការ​អប់​រំ) ។ ព័ត៌មាន​លម្អិត​ សូម​មើល​អត្ថបទ​​​អាជ្ញាប័ណ្ណ​​​ ដាក់​ក្នុង​កញ្ចប់​ទាញ​យក​ LibreOffice នេះ​ ។

ហេតុអ្វី​បាន​ជា LibreOffice ប្រើ​ដោយ​ឥតគិតថ្លៃ​​សម្រាប់​អ្នក​ប្រើ ?
----------------------------------------------------------------------

អ្នក​អាច​ប្រើ​ច្បាប់​ចម្លង​ឥត​គិត​ថ្លៃ LibreOffice នេះ ពីព្រោះ​អ្នក​ចូល​រួម​​នីមួយ​ៗ​ និង​អ្នក​ឧបត្ថម្ភ​ដែល​បាន​​រួម​ចំណែក​លើ​ រចនា​ អភិវឌ្ឍន៍​  សាកល្បង​ បកប្រែ​ ផ្ដល់​ឯកសារ​ គាំ​ទ្រ​ លក់​ និង​ជួយ​ជា​មធ្យោបាយ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ដើម្បី​បង្កើត​ LibreOffice បច្ចុប្បន្ន​ វា​ជា​កម្មវិធី​​ផលិតភាព​ប្រភព​កូដ​ចំហ​ដែល​នាំ​មុខ​នៅ​លើ​ពិភព​លោក​ សម្រាប់​​នៅ​ការិយាល័យ​ និង​នៅ​ផ្ទះ​ ។

ប្រសិនបើ​ អ្នក​អបអរ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​ពួក​គេ​​ សូម​ប្រាកដ​ថា​​ LibreOffice នៅ​តែ​​មាន​បន្ត​​ ​សូម​ពិនិត្យ​មើល​​គម្រោង​ធ្វើ​ការ​ចែក​ចាយ​ សេចក្ដី​លម្អិតhttp://www.documentfoundation.org/contribution/ ។ អ្នក​រាល់គ្នា​អាច​​ចូល​រួម​បាន​ ។

----------------------------------------------------------------------
​​ចំណាំ​​អំពី​​ការ​​ដំឡើង
----------------------------------------------------------------------

LibreOffice ទាមទារ​កំណែ​ថ្មី​មួយ​របស់ Java Runtime Environment (JRE) ដើម្បី​ឲ្យ​មាន​មុខងារ​ពេញលេញ ។ JRE មិន​មែន​ជា​ផ្នែក​នៃ​កញ្ចប់​ដំឡើង​របស់ LibreOffice ទេ វា​គួរតែ​ត្រូវ​បាន​ដំឡើង​ដាច់​ដោយ​ឡែក ។

តម្រូវ​ការ​ប្រព័ន្ធ​
----------------------------------------------------------------------

ជា​ច្បាប់​​​ទូទៅ​​ ​ដែល​អ្នក​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ ដើម្បី​ដំឡើង​​ LibreOffice តាម​វិធី​ដំឡើង​ដែល​បាន​ផ្ដល់​អនុសាសន៍​ ដោយ​​​ការ​​ចែកចាយ​លីនុច​ (ដូច​ជា​ ​មជ្ឈមណ្ឌល​កម្មវិធី​អ៊ូប៊ុនទូ​​ ក្នុង​ករណី​​ជា​លីនុច​អ៊ូប៊ុនទូ​) ។ តាម​ធម្មតា ពីព្រោះ​តែ​វា​​ជា​មធ្យោបាយ​​សាមញ្ញ​បំផុត​ ដើម្បី​ដំឡើង​ ដែល​វា​​​ត្រូវ​បាន​រួម​បញ្ចូល​ទៅកាន់​ប្រព័ន្ធ​របស់​អ្នក​​ ។ តាមពិត​ LibreOffice បាន​ដំឡើង​​តាម​លំនាំ​ដើម​ហើយ​ នៅ​ពេល​ដែល​អ្នក​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​របស់​អ្នក​ ។

កម្មវិធី​ដំឡើង  LibreOffice នេះ​ "តែ​មួយ​​" LibreOffice ត្រូវ​បាន​ផ្ដល់​ សម្រាប់​​ជា​តម្រូវ​ការ​​របស់​អ្នក​ប្រើ​មុន​ៗ​​ ដែល​ត្រូវ​ការ​ជា​ចាំបាច់​ ក្នុង​ករណី​ដែល​​បាត់បង់​ ។

* កំណែ​ខឺណែល​លីនុច​ ២.៦.១៨ ​ឬ​ខ្ពស់​ជាង​នេះ​
* កំណែ​ glibc2  ២.៥ ​ឬ​ខ្ពស់​ជាង​នេះ​
* freetype version 2.2.0 ឬ​ខ្ពស់​ជាង;
* កំណែ​ gtk ២.១០.៤ ឬ​ខ្ពស់​ជាង​នេះ​​
* Gnome 2.16 ឬ​ខ្ពស់​ជាង, ដែល​មាន​កញ្ចប់ gail 1.9 និង at-spi 1.7 (ទាមទារ​ការ​គាំទ្រ​សម្រាប់​ឧបករណ៍ Assistive Technology [AT]), ឬ GUI ដែល​ឆបគ្នា​ផ្សេងទៀត (មាន​ដូចជា KDE) ។

មានការ​ផ្លាស់​ប្ដូរ​​ការ​ចែកចាយ​លីនុច​ ហើយ​អាច​មាន​ជម្រើស​ខុស​ៗ​គ្នា​ក្នុង​ការ​ដំឡើង​ (KDE vs Gnome, etc.) អាច​មាន​នៅ​ក្រុម​ហ៊ុន​លក់​លីនុច​ ។ ការ​ចែក​ចាយ​មួយ​ចំនួន​ ​ជា​កំណែ​ផ្ទាល់​ខ្លួន​ “ដើម​” របស់​ LibreOffice  ដែល​មាន​លក្ខណ​ពិសេស​ខុស​​ៗ​គ្នា​​ ពី​សហគមន៍​ដែល​បាន​ផ្ដល់​កំណែ​​ LibreOffice ។​ ក្នុង​ករណី​ជា​ច្រើន​អ្នក​​ដំឡើង​​ LibreOffice  ដែល​ផ្ដល់​ដោយ​សហគមន៍​​ជាមួយ​នឹង​កំណែ​ដើម​បា​ន​ ។ យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​ប្ដូរ​កំណែ​ “​ដើម​” បាន​ មុន​ពេល​ធ្វើ​ការ​ដំឡើង​​កំណែ​ដែល​ផ្ដល់​ដោយ​សហគមន៍​នេះ​ ។​ ​សេចក្ដី​លម្អិត​របៀប​ធ្វើ​វា​​ សូម​​ពិគ្រោះ​ធនធាន​ជំនួយ​អ្នក​ប្រើ​ដែល​បាន​ផ្ដល់​ដោយ​ក្រុម​ហ៊ុន​លក់​លីនុច​របស់​អ្នក​ ។

វា​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ល្អ​បំផុត​ ​ដើម្បី​បម្រុង​ទុក​ប្រព័ន្ធ​ ​ទិន្នន័យ​របស់​អ្នក​ មុន​ពេល​​អ្នក​ដំឡើង​កម្មវិធី​ ឬ​យក​កម្ម​វិធី​ចេញ​ ។​

សូម​ប្រាកដ​ថា​ អ្នក​មាន​អង្គ​ចងចាំ​ទំនេរ​គ្រប់គ្រាន់​​ ក្នុង​ថត​​បណ្ដោះ​អាសន្ន​លើ​ប្រព័ន្ធ​របស់​អ្នក ​ហើយ​សូម​ប្រាកដ​ថា​ការ​​អាន​ ការ​សរសេរ​ និង​សិទ្ធ​ចូល​ដំណើរការ​ត្រូវ​បាន​អនុញ្ញាត​ ។​ បិទ​គ្រប់​កម្មវិធី​ផ្សេង​សិន​​ មុន​ពេល​ចាប់ផ្ដើម​ដំណើរការ​ដំឡើង​ ។

ការ​ដំឡើង​ LibreOffice លើ​ប្រព័ន្ធ​លីនុច​ដែល​មាន​មូលដ្ឋាន​លើ​​​ ដេបៀន​/អ៊ូប៊ុនទូ​
----------------------------------------------------------------------

សម្រាប់​សេចក្ដី​ណែនាំ​អំពី​របៀប​ដំឡើង​កញ្ចប់​ភាសា (បន្ទាប់ពី​ដំឡើង LibreOffice កំណែ​ភាសា​អង់គ្លេស US) រួច, សូម​អាន​ផ្នែក​ដែល​នៅ​ខាងក្រោម​កញ្ចប់​ភាសា​ការ​ដំឡើង​ដែល​បាន​ផ្ដល់​សិទ្ធិ។

ពេល​អ្នក​ស្រាយ​ប័ណ្ណសារ​ដែល​បាន​ទាញ​យក​ អ្នក​នឹង​ឃើញ​មាតិកា​ដែល​មិន​បាន​បង្ហាប់​​​ទៅ​ក្នុង​ថត​រង។ បើក​បង្អួច​កម្មវិធី​គ្រប់គ្រង​ឯកសារ​​​ រួច​ប្ដូរ​ទៅកាន់​ថត​មួយ​ដែល​ចាប់ផ្ដើម​ដោយ​ពាក្យ "LibreOffice_" និង​តាម​តាម​ពី​ក្រោយ​ដោយ​​លេខ​កំណែ​ និង​ព័ត៌មាន​​កម្មវិធី​មួយ​ចំនួន។

ថត​នេះ​មាន​ថត​រង​មួយ​ ​ហៅ​ថា​ "DEBS" ។ ប្ដូរ​ថត​ទៅ​ជា​ថត​ "DEBS" ។

ចុច​​ខាង​​ស្ដាំ ខាង​ក្នុង​ថត​ ហើយ​ជ្រើស​​ "បើក​​ក្នុង​ស្ថានីយ" ។​ បង្អួច​ស្ថានីយ​នឹង​បើក​ ។​ ពី​បន្ទាត់​ពាក្យ​បញ្ជា​ស្ថានីយ​​របស់​បង្អួច​ស្ថានីយ​​ បញ្ចូល​ពាក្យ​បញ្ជា​ខាង​ក្រោម​​ (អ្នក​នឹង​បាន​ដាក់​ប្រអប់​​បញ្ចូល ដើម្បី​បញ្ចូល​ពាក្យ​សម្ងាត់​អ្នក​ប្រើ​របស់​​អ្នក​ជា​​ root ​មុន​​​ពាក្យ​បញ្ជា​​នឹង​ប្រតិបត្តិ) ។

ពាក្យ​បញ្ជា​ខាងក្រោម​នឹង​ដំឡើង​ LibreOffice និង​កញ្ចប់​ផ្ទៃតុ (អ្នក​គ្រាន់តែ​ចម្លង និង​បិទភ្ជាប់​វា​ទៅ​ក្នុង​អេក្រង់​ស្ថានីយ​ជាជាង​ការ​វាយ​ពួក​វា)៖

sudo dpkg -i *.deb

ឥឡូវ​ បាន​បញ្ចប់​ដំណើរការ​ដំឡើង​ អ្នក​គួរ​តែ​មាន​រូបតំណាង​​ សម្រាប់​​គ្រប់​កម្មវិធី​ LibreOffice ក្នុង​ម៉ឺនុយ​ កម្មវិធី​​/Office ផ្ទៃ​តុ​របស់​អ្នក​ ។

ការ​ដំឡើង LibreOffice នៅ​លើ Fedora, openSUSE, Mandriva និង​នៅ​លើ​ប្រព័ន្ធ​លីនុច​ផ្សេងទៀត​ដោយ​ប្រើ​កញ្ចប់ RPM
----------------------------------------------------------------------

សម្រាប់​សេចក្ដី​ណែនាំ​អំពី​​របៀប​ដំឡើង​កញ្ចប់​ភាសា (បន្ទាប់ពី​ដំឡើង LibreOffice កំណែ​ភាសា​អង់គ្លេស US), សូម​អាន​ផ្នែក​ដែល​នៅ​ក្រោម​កញ្ចប់​ភាសា​ដំឡើង​ដែល​បាន​ផ្ដល់​សិទ្ធិ។

នៅ​ពេល​អ្នក​ស្រាយ​ប័ណ្ណសារ​ដែល​បាន​ទាញ​យក​ អ្នក​នឹង​ឃើញ​មាតិកា​ដែល​មិន​បាន​បង្ហាប់​​​ទៅ​ក្នុង​ថត​រង ។ បើក​បង្អួច​កម្មវិធី​គ្រប់គ្រង​ឯកសារ រួច​ប្ដូរ​ថត​ទៅកាន់​ថត​មួយ​ដែល​ចាប់ផ្ដើម​ជាមួយ "LibreOffice_" ហើយ​តាម​ពី​ក្រោយ​ដោយ​លេខ​កំណែ​ និង​ព័ត៌មាន​​កម្មវិធី​មួយ​ចំនួន​ ។

ថត​នេះ​មាន​ថត​រង​ដែល​ហៅថា​ "RPMS" ។​ ប្ដូរ​ថត​ទៅ​ជា​ថត​ "RPMS" វិញ​ ។

ចុច​​ខាង​​ស្ដាំ ខាង​ក្នុង​ថត​ ហើយ​ជ្រើស​​ "បើក​​ក្នុង​ស្ថានីយ" ។​ បង្អួច​ស្ថានីយ​នឹង​បើក​ ។​ ពី​បន្ទាត់​ពាក្យ​បញ្ជា​ស្ថានីយ​​របស់​បង្អួច​ស្ថានីយ​​ បញ្ចូល​ពាក្យ​បញ្ជា​ខាង​ក្រោម​​ (អ្នក​នឹង​បាន​ដាក់​ប្រអប់​​បញ្ចូល ដើម្បី​បញ្ចូល​ពាក្យ​សម្ងាត់​អ្នក​ប្រើ​របស់​​អ្នក​ជា​​ root ​មុន​​​ពាក្យ​បញ្ជា​​នឹង​ប្រតិបត្តិ) ។

ប្រព័ន្ធ​ដែល​មាន​មូលដ្ឋាន​លើ​ Fedora​ ៖​ su -c 'yum install *.rpm'

ប្រព័ន្ធ​ដែល​មាន​មូលដ្ឋាន​ Mandriva ៖ sudo urpmi *.rpm

សម្រាប់​ប្រព័ន្ធ​ដែល​មាន​មូលដ្ឋាន​លើ​ RPM ផ្សេង​ទៀត​ (អូផឹនស៊ូស៊ី ។ល។) ៖​ rpm -Uvh *.rpm

ឥឡូវ​ បាន​បញ្ចប់​ដំណើរការ​ដំឡើង​ អ្នក​គួរ​តែ​មាន​រូបតំណាង​​ សម្រាប់​​គ្រប់​កម្មវិធី​ LibreOffice ក្នុង​ម៉ឺនុយ​ កម្មវិធី​​/Office ផ្ទៃ​តុ​របស់​អ្នក​ ។

ម្យ៉ាង​ទៀត​អ្នក​អាច​ប្រើ​ស្គ្រីប 'install' ដែល​ស្ថិតនៅ​ថត​កម្រិត​លើ​នៃ​ប័ណ្ណសារ​នេះ​ដើម្បី​ដំណើរការ​ការ​ដំឡើង​ជា​អ្នកប្រើ។ ស្គ្រីប​នឹង​រៀបចំ LibreOffice ឲ្យ​មាន​ប្រវត្តិរូប​ផ្ទាល់ខ្លួន​របស់​វា​សម្រាប់​ការ​ដំឡើង​នេះ ផ្សេង​ពី​ប្រវត្តិរូប LibreOffice ធម្មតា​របស់​អ្នក។ ចងចាំ​ថា​វា​នឹង​មិន​ដំឡើង​ផ្នែក​ការ​បញ្ចូល​ប្រព័ន្ធ​ឡើយ ដូចជា​ធាតុ​ម៉ឺនុយ​ផ្ទៃតុ និង​ផ្ទៃតុ​ការ​ចុះឈ្មោះ​ប្រភេទ MIME ។

ចំណាំ ចំណោះ​ការ​រួម​បញ្ចូល​ផ្ទៃតុ​ សម្រាប់​ការ​ចែកចាយ​លីនុច​​ ដែល​មិន​មាន​សេចក្ដី​ណែ​នាំ​អំពី​ការ​ដំឡើង​ខាង​លើ​គ្រប់​គ្រាន់​
----------------------------------------------------------------------

វា​ងាយ​ស្រួល​ដំឡើង​​ LibreOffice លើ​លីនុច​ផ្សេង​ទៀត ការ​ចែកចាយ​​មិន​​មាន​​​សេចក្ដី​ណែនាំ​​គ្រប់គ្រាន់​​​ក្នុង​ការ​ដំឡើង​​ទាំង​នេះ​ទេ​​ ។​ ទិដ្ឋភាព​ចម្បង​ សម្រាប់​ភាព​ខុស​គ្នា​ណាមួយ​អាច​ត្រូវ​បាន​ជួប​ប្រទះ​ការ​រួម​បញ្ចូល​ក្នុង​ផ្ទៃតុ​ ។

The RPMS (or DEBS, respectively) directory also contains a package named libreoffice5.0-freedesktop-menus-5.0.0.1-1.noarch.rpm (or libreoffice5.0-debian-menus_5.0.0.1-1_all.deb, respectively, or similar). This is a package for all Linux distributions that support the Freedesktop.org specifications/recommendations (http://en.wikipedia.org/wiki/Freedesktop.org), and is provided for installation on other Linux distributions not covered in the aforementioned instructions.

ដំឡើង​កញ្ចប់​ភាសា​​
----------------------------------------------------------------------

ទាញ​យក​កញ្ចប់​ភាសា​ សម្រាប់​កម្មវិធី​​ និង​ភាសា​​​តាម​បំណង​របស់​អ្នក​ ។​ វា​មាន​នៅ​​ទីតាំង​ដូច​គ្នា​ ជា​ប័ណ្ណសារ​ដំឡើង​​ចម្បង​ ។​ ពី​កម្មវិធី​​គ្រប់គ្រង​ឯកសារ​របស់​ Nautilus  ស្រង់​ប័ណ្ណសារ​ដែល​បាន​​ទាញ​យក​ចេញ​ទៅ​ក្នុង​​ថត​ (​ផ្ទៃ​តុ​របស់​អ្នក​​) ។ សូម​ប្រាកដ​ថា​ អ្នក​​បាន​ចាក់​ចេញ​​ពី​​គ្រប់​កម្មវិធី​​ LibreOffice ហើយ​​ (រួម​​មាន​ QuickStarter​  ប្រសិន​វា​ត្រូវ​បាន​ចាប់​ផ្ដើម​​) ។

ប្ដូរ​ថត​ទៅកាន់​ថត​ ណាមួយ​ដែល​អ្នក​បាន​ស្រង់​ចេញ​​ពី​ក្នុង​កញ្ចប់​ភាសា​ដែល​អ្នក​បាន​ទាញ​យក​ ។

ឥឡូវ​ប្ដូរ​ទៅកាន់​ថត​ដែល​បាន​បង្កើត នៅ​អំឡុង​ពេល​ដំណើរការ​ការ​ស្រង់​ចេញ ។ ឧទាហរណ៍​​ ចំពោះ​កញ្ចប់​ភាសា​បារាំង​សម្រាប់​ប្រព័ន្ធ​ដែល​​មាន​មូលដ្ឋាន​​លើ​ដេបៀន/អ៊ូប៊ុនទូ ៣២ ប៊ីត, ថត​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា LibreOffice_, រួម​ទាំង​ព័ត៌មាន​​អំពី​កំណែ​មួយ​ចំនួន និង Linux_x86_langpack-deb_fr ។

ឥឡូវ​ប្ដូរ​​ទៅកាន់​ថត​ដែល​មាន​កញ្ចប់​ត្រូវ​ដំឡើង ។ សម្រាប់​ប្រ​ព័ន្ធ​ដែល​បាន​មូលដ្ឋាន​លើ​ដេបៀន/អ៊ូប៊ុនទូ, ថត​គឺ DEBS ។ សម្រាប់​ប្រព័ន្ធ Fedora  អូផិនស៊ូស៊ី ឬ Mandriva ថត​គឺ RPMS ។

ពី​កម្មវិធី​គ្រប់​គ្រង​ឯកសារ​របស់​​ Nautilus ​ ចុច​​​ខាង​​ស្ដាំ​ថត​ ហើយ​ជ្រើស​​ពាក្យ​បញ្ជា​ "បើក​ក្នុង​ស្ថានីយ​​" ។​ ក្នុង​បង្អួច​ស្ថានីយ​​ ដែល​អ្នក​បាន​បើក​​ ប្រតិបត្តិ​​ពាក្យ​បញ្ជា​ ដើម្បី​ដំឡើង​កញ្ចប់​ភាសា​​ (ជា​មួយ​គ្រប់​ពាក្យ​បញ្ជា​ខាង​ក្រោយ​​ ​អ្នក​អាច​ដាក់​ប្រអប់​បញ្ចូល​ ដើម្បី​បញ្ចូល​​ពាក្យ​សម្ងាត់​អ្នក​ប្រើ​​​របស់​អ្នក​ជា​ root ) ៖​

ប្រព័ន្ធ​ដែល​មាន​មូលដ្ឋាន​លើ​ ដេបៀន​/អ៊ូប៊ុនទូ ៖​ sudo dpkg -i *.deb

ប្រព័ន្ធ​ដែល​មាន​មូលដ្ឋាន​លើ​ Fedora​ ៖​ su -c 'yum install *.rpm'

ប្រព័ន្ធ​ដែល​មាន​មូលដ្ឋាន​ Mandriva ៖ sudo urpmi *.rpm

សម្រាប់​ប្រព័ន្ធ​ផ្សេង​ដែល​ប្រើ RPM (អូផិនស៊ូស៊ី ។ល។) ៖​ rpm -Uvh *.rpm

ឥឡូវ​ ចាប់​ផ្ដើម​​កម្មវិធី​មួយ​របស់​​​ LibreOffice ​ - ឧទាហរណ៍​ កម្មវិធី​វាយ​អត្ថបទ​ ។ ទៅ​កាន់​ម៉ឺនុយ​ឧបករណ៍ ហើយ​​ជ្រើស​​ជម្រើស​ ។​ ក្នុង​ប្រអប់​ជម្រើស​ ចុច​លើ​ "​កំណត់​ភាសា " ហើយ​បន្ទាប់​មក​ចុច​លើ​​ "ភាសា​" ។ ទម្លាក់​ក្នុង​​ "ចំណុច​ប្រទាក់​អ្នក​ប្រើ​"  ហើយ​ជ្រើស​ភាសា​ដែល​អ្នក​បាន​ដំឡើង​ ។ ប្រសិន​បើ​ អ្នក​ចង់​ធ្វើ​ដ​ដែរ​ "កំណត់​កន្លែង​​"  "រូបិយប័ណ្ណ​លំនាំដើម​​" និង​ "​ឯកសារ​ភាសា​លំនាំ​ដើម​​" ។

ក្រោយ​ពេល​កែសម្រួល​ការ​កំណត់​នេះ​ ចុច​យល់​ព្រម​ ។​ ប្រអប់​នឹង​បិទ​ ហើយ​អ្នក​នឹង​បាន​ឃើញ​សារ​ព័ត៌មាន​ដែល​ប្រាប់​អ្នក​ថា​ ​ការ​ផ្លាស់ប្ដូរ​របស់​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​​ ​ក្រោយ​ពេល​អ្នក​ចេញ​​ LibreOffice ហើយ​ចាប់​ផ្ដើម​វា​ម្ដង​ទៀត​​ (ប្រសិនបើ​ វា​ត្រូវ​បាន​ចាប់ផ្ដើម ចងចាំ​​ដើម្បី​ចាក​​ចេញ​​​ ​QuickStarter) ។

ពេលវេលា​បន្ទាប់​ដែល​អ្នក​ចាប់​ផ្ដើម​​ LibreOffice​  វា​នឹង​ចាប់ផ្ដើម​ក្នុង​ភាសា​ដែល​អ្នក​បាន​ដំឡើង​ ។​

----------------------------------------------------------------------
បញ្ហា​​កំឡុង​​ពេល​ចាប់ផ្ដើម​កម្មវិធី
----------------------------------------------------------------------

ការ​លំបាក​ក្នុង​ការ​ចាប់ផ្ដើម LibreOffice (ឧ. ព្យួរ​កម្មវិធី) រួម​ទាំង​បញ្ហា​​ដែល​មាន​ការ​បង្ហាញ​អេក្រង់​ត្រូវ​បាន​បង្ក​ដោយ​កម្មវិធី​បញ្ជា​កាត​ក្រាហ្វិក ។ បើ​បញ្ហា​ទាំងនេះ​កើត​ឡើង សូម​ធ្វើ​បច្ចុប្បន្នភាព​​កម្មវិធី​បញ្ជា​កាត​ក្រាហ្វិក​របស់​អ្នក ឬ​ព្យាយាម​ប្រើ​កម្មវិធី​បញ្ជា​ក្រាហ្វិក​ដែលមាន​មក​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​​អ្នក ។ ការ​លំបាក​ក្នុង​ការ​បង្ហាញ​វត្ថុ​ត្រី​មាត្រ អាច​ត្រូវ​បាន​ដោះស្រាយ ​ដោយ​ធ្វើ​ឲ្យ​ជម្រើស "ប្រើ OpenGL" ក្រោម 'ឧបករណ៍ - ជម្រើស - LibreOffice - ទិដ្ឋភាព - ទិដ្ឋភាព​ត្រីមាត្រ' ។

----------------------------------------------------------------------
គ្រាប់​ចុច​​ផ្លូវ​កាត់
----------------------------------------------------------------------

មាន​តែ​គ្រាប់​ចុច​ផ្លូវកាត់ (ការ​បន្សំ​គ្រាប់​ចុច) ដែល​មិន​ត្រូវ​បាន​ប្រើ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ អាច​ត្រូវ​បាន​ប្រើ​ក្នុង LibreOffice ។ បើ​ការ​បន្សំ​គ្រាប់​ចុច​ក្នុង LibreOffice មិន​ធ្វើការ​ដូច​ដែល​បាន​ពណ៌នា​ក្នុង​ជំនួយ LibreOffice ពិនិត្យ​បើ​ផ្លូវកាត់​នោះ​ត្រូវ​បាន​ប្រើ​រួច​រាល់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ។ ដើម្បី​កែ​តម្រូវ​ការ​ប៉ះ​ទង្គិច​នោះ អ្នក​អាច​ផ្លាស់ប្ដូរ​គ្រាប់​ចុច​ដែល​ផ្ដល់​តម្លៃ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​អ្នក ។ ដូច​គ្នា​នេះ​ដែរ អ្នក​អាច​ផ្លាស់ប្ដូរ​ការ​ផ្ដល់​តម្លៃ​គ្រាប់​ចុច​ណា​មួយ​ក្នុង  LibreOffice ។ សម្រាប់​ព័ត៌មាន​បន្ថែម​លើ​ប្រធាន​បទ​នេះ យោង​ទៅ​ជំនួយ LibreOffice ឬ​ឯកសារ​ជំនួយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។

----------------------------------------------------------------------
ឯកសារ​​ជាប់​សោរ
----------------------------------------------------------------------

ការ​ចាក់សោ​ឯកសារ​ ត្រូវបាន​បើក​ដោយ​លំនាំដើម​នៅ​ក្នុង LibreOffice ​។ នៅ​លើ​បណ្ដាញ​ដែល​ប្រើ​ពិធីការ​ប្រព័ន្ធ​ឯកសា​របណ្ដាញ (NFS) ដេមិន​ចាក់សោ​សម្រាប់​ម៉ាស៊ីន​ភ្ញៀវ NFS ត្រូវ​តែ​សកម្ម ។ ដើម្បី​បិទ​​ការ​ចាក់សោ​ឯកសារ កែសម្រួល​ស្គ្រីប soffice ហើយ​ផ្លាស់ប្ដូរ​បន្ទាត់ "export SAL_ENABLE_FILE_LOCKING" ទៅ​ជា "# export SAL_ENABLE_FILE_LOCKING" ។ ប្រសិន​បើ​អ្នកបិទ​ការ​ចាក់សោ​ឯកសារ សិទ្ធិ​សរសេរ​ឯកសារ​មិន​ត្រូវបានដាក់​កម្រិត​ ដល់​អ្នក​ប្រើ​ដែល​បើក​ឯកសារ​មុន​ទេ ។

----------------------------------------------------------------------
ការ​បង្ហាញ​ក្រាហ្វិក
----------------------------------------------------------------------

តាម​លំនាំដើម​ LibreOffice ​ល្បឿន​ក្រាហ្វិក​ដែល​មាន​លក្ខណៈ​ប្រសើរ​​ ។ បើ​អ្នក​មាន​​បទពិសោធន៍​​ក្រាហ្វិក​តិចតួច​​ បិទ​ 'ឧបករណ៍ - ជម្រើស​ - LibreOffice - ទិដ្ឋភាព​ - ប្រើ​ជំនួយ​ Anti-Aliasing'  ។

----------------------------------------------------------------------
ចំណាំ មធ្យោបាយ​ងាយស្រួល សំខាន់
----------------------------------------------------------------------

ព័ត៌មាន​បន្ថែម​​អំពី​មធ្យោបាយ​ងាយស្រួល​ក្នុង​​ LibreOffice ទស្សនា​ http://www.libreoffice.org/accessibility/

----------------------------------------------------------------------
​គាំ​ទ្រ​​​អ្នក​​ប្រើ
----------------------------------------------------------------------

ទំព័រ​គ្រាំ​ទ្រ​ចម្បង​​ http://www.libreoffice.org/support/ ផ្ដល់​លទ្ធភាព​ សម្រាប់​ជំនួយ​ជាមួយ​​ LibreOffice ។ សំណួរ​របស់​អ្នក​អាច​ត្រូវ​បាន​ផ្ដល់​ចម្លើយ​​រួច​ហើយ​ - ​ពិនិត្យ​មើល​កិច្ច​ពិភាក្សា​សហគមន៍​ តាម​រយៈ​ http://www.documentfoundation.org/nabble/ ឬ​ស្វែងរក​តាម​​​ប័ណ្ណសារ​របស់​បញ្ជី​សំបុត្រ​រួម​​ 'users@libreoffice.org'  http://www.libreoffice.org/lists/users/ ។ ជា​ជម្រើស​ ​អ្នក​អាច​ផ្ញើ​សំណួរ​របស់​អ្នក​ទៅ​កាន់​ users@libreoffice.org ។​ ​បើ​អ្នក​ចង់​ជាវ​ជាប្រចាំ​​ទៅកាន់​បញ្ជី​ (ដើម្បី​ទទួល​បាន​ការ​ឆ្លើយ​តប​អ៊ីមែល​​) ផ្ញើ​សំបុត្រ​​ទទេ​ទៅកាន់​ ៖ users+subscribe@libreoffice.org.

ពិនិត្យ​មើល​ផ្នែក​របស់​​ FAQ ផង​ដែរ​​ http://www.libreoffice.org/faq/.

----------------------------------------------------------------------
រាយការណ៍​កំហុស & បញ្ហា
----------------------------------------------------------------------

ប្រព័ន្ធ​របស់​យើង​សម្រាប់​ការ​រាយការណ៍ តាមដាន និង​ការ​ដោះស្រាយ​កំហុស​បច្ចុប្បន្ន​គឺ BugZilla, សូម​ចូល​ទៅកាន់ https://bugs.libreoffice.org/ ។ យើង​សូម​លើក​ទឹកចិត្ត​អ្នកប្រើ​ទាំងអស់​ឲ្យ​ដាក់​ចំណងជើង និង​សូម​ស្វាគមន៍​មកកាន់​ការ​រាយការណ៍​កំហុស​ដែល​អាច​កើតមាន​នៅ​លើ​កម្មវិធី​របស់​អ្នក។ ការ​រាយការណ៍​សកម្ម​អំពី​កំហុស​គឺជា​ការ​ចូលរួម​ដ៏​សំខាន់​ដែល​សហគមន៍​អ្នកប្រើ​អាច​បង្កើត​វា​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​ធ្វើឲ្យ LibreOffice ប្រសើរ​ឡើង។

----------------------------------------------------------------------
​​កំពុង​ចាប់ផ្តើម​​ពាក់ព័ន្ធ
----------------------------------------------------------------------

សហគមន៍ LibreOffice នឹង​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​អ្នក​ក្នុង​ការ​អភិវឌ្ឍន៍​នៃ​គម្រោង​កូដ​បើក​ចំហ​ដ៏​សំខាន់​នេះ ។

អ្នក​ប្រើ​ ​អ្នក​​​អាច​មាន​ចំណែក​ដំណើរការ​អភិវឌ្ឍន៍​ឈុត​ ​ហើយ​យើង​ចង់​ឲ្យ​អ្នក​​មាន​តួនាទី​សកម្មភាព​ច្រើន ជា​មួយ​ទិដ្ឋភាព​​ចាប់​ផ្ដើម​​អ្នក​ចូល​រួម​រយៈ​ពេល​វែង​ក្នុង​សហគមន៍​ ។​ សូម​ចូល​រួម​ ហើយ​ពិនិត្យ​មើល​កញ្ចប់​​ធ្វើ​ការ​ចែក​ចាយ​ http://www.libreoffice.org/contribution/

មធ្យោបាយ​ចាប់​ផ្តើម
----------------------------------------------------------------------

មធ្យោបាយ​ដែល​ប្រសើរ​ ដើម្បី​ចាប់​ផ្ដើម​​ចូលរួម​ចំណែក​ជាវ​ប្រចាំ​ ​មួយ​ឬ​ច្រើន​ក្នុង​បញ្ជី​សំបុត្រ​រួម​ ចាំ​មួយ​សន្ទុះ តាម​លំដាប់​​ប្រើ​...

ជាវ​ប្រចាំ
----------------------------------------------------------------------

ទីនេះ​មាន​បញ្ជី​សំបុត្រ​រួម​ពីរ​បី​ ដើម្បី​អ្នក​អាច​ជាវ​ជា​ប្រចាំhttp://www.libreoffice.org/contribution/

* ព័ត៌មាន​ ៖​ announce@documentfoundation.org *recommended to all users* (light traffic)
* បញ្ជី​អ្នក​ប្រើ​សំខាន់៖ users@global.libreoffice.org *easy way to lurk on discussions* (ចរាចរ​ច្រើន)
* គម្រង​ទីផ្សារ៖ marketing@global.libreoffice.org *beyond development* (getting heavy)
* បញ្ជី​អ្នក​អភិវឌ្ឍ​​ទូទៅ​ ៖​ libreoffice@lists.freedesktop.org (heavy traffic)

ចូលរួម​ក្នុង​គម្រោង​មួយ ឬ​គម្រោង​ច្រើន
----------------------------------------------------------------------

អ្នក​​អាចធ្វើ​ការ​ចែក​ចាយ​ជាច្រើន​​​​ក្នុង​​គម្រោង​បើក​ទូលាយ​កូដដ៍​សំខាន់​នេះ​ ទោះ​បី​ជា​​បទពិសោធន៍​រចនា​ផ្នែក​ទន់​ ឬ​កូដ​របស់​អ្នក​ នៅ​មាន​កម្រិត​ក៏ដោយ ។ មែន​ហើយ​ អ្នក​ពិត​ជា​អាច​​ !

យើង​សង្ឃឹម​ថា​អ្នក​រីករាយ​ជាមួយ LibreOffice 5.0 ថ្មី និង​​ចូល​រួម​ជាមួយ​ពួក​យើង​លើ​បណ្ដាញ ។

សហគមន៍ LibreOffice

----------------------------------------------------------------------
កូដ​ប្រភព​​ ដែល​បាន​ប្រើ/កែប្រែ
----------------------------------------------------------------------

រក្សា​សិទ្ធិ​តាម​ផ្នែក​ឆ្នាំ ១៩៩៨-១៩៩៩ ដោយ James Clark ។ រក្សា​សិទ្ធិ​តាម​ផ្នែក​ឆ្នាំ ១៩៩៦-១៩៩៨ ដោយ Netscape Communications Corporation ។